វេជ្ជបណ្ឌិតខ្មែរល្បីដល់បរទេសគឺវះកាត់តឆ្អឹង១៤០០០ករណីដោយដាក់ដែកSIGN

នៅក្នុងចំណោមមន្ទីរពេទ្យទាំងអស់ក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យព្រះកុសុមះ គឺជាមន្ទីរពេទ្យដែលទទួលបានការព្យាបាលច្រើនជាងគេលើផ្នែកវះកាត់បាក់បែកឆ្អឹង។ ក្នុងនោះលោកវេជ្ជបណ្ឌិតឯកទេស ដួង ប៊ុណ្ណ គឺជាគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងនៅក្នុងប្រទេសកម្ពុជាដែលគាត់ធ្វើការនៅមន្ទីរពេទ្យព្រះកុសុមះ។ ក្នុងនាមជាវេជ្ជបណ្ឌិតឯកទេសម្នាក់ គាត់ហើយនិងក្រុមការងាររបស់គាត់បានចំណាយពេលដើរសួរសុខទុក្ខអ្នកជំងឺជារៀងរាល់ព្រឹក ដែលអ្នកជំងឺមានប្រមាណប្រហែលជា ១៤០ គ្រែក្នុង ១ ថ្ងៃៗ។ ជានិច្ចកាលគាត់តែងតែខិតខំស្វែងរកពេលវេលាដ៏មានតំលៃរបស់គាត់ ព្យាបាលអ្នកជំងឺ ក៏ដូចជាចែករំលែកចំនេះដឹងនិងបទពិសោធន៍ ដល់គ្រូពេទ្យនិងនិស្សិតពេទ្យផងដែរ។
សូមបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិតឯកទេស ដួង ប៊ុណ្ណ គឺជាជនរងគ្រោះដែលបានហែលឆ្លងកាត់ សមយ័កាលប៉ុលពតដ័ខ្មៅងងឹតនៅពាក់កណ្តាលទស្សវត្យទី ៧០មួយរូប ផងដែរ។ ទន្ទឹមនឹងភាពរងទុក្ខវេទនា សង្គ្រាម ការបាត់បង់គ្រួសាររបស់ប្រជាជនកម្ពុជាទាំងមូល លោកវេជ្ជបណ្ឌិតឯកទេស ដួង ប៊ុណ្ណ បានហែលឆ្លងដោយរស់រានមានជីវិតនិងបានបញ្ចប់ការសិក្សា ថ្នាក់វេជ្ចបណ្ឌិតរបស់គាត់បានយ៉ាងលំបាក។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា គាត់ក៏បានទៅបន្តការសិក្សាឯកទេសវះកាត់ឆ្អឹងនៅប្រទេសបារាំងរយះពេល ២ ឆ្នាំ។ ក្រោយពីនោះគាត់ក៏បានត្រលប់មកស្រុកកំនើតវិញហើយបានបំរើការងារជា នាយផ្នែកនៅផ្នែកវះកាត់ឆ្អឹងរហូតមកទល់សព្វថ្ងៃគឺមានរយះពេល ១៥ឆ្នាំហើយ។ លោកវេជ្ជបណ្ឌិតឯកទេស ដួង ប៊ុន ត្រូវបានណែនាំអោយស្គាល់ ប្រពន្ធ័សាញ (Sign System) ជាលើកដំបូងដោយសាកលវិទ្យាលយ័មួយនៅប្រទេសវៀតណាមឆ្នាំ២០០៣។
លោកនិងក្រុមការងារបានជួយព្យាបាលប្រជាជនកម្ពុជាបាក់ឆ្អឹងដោយដាក់ដែក SIGN ចំនួន ១៤០០០ ករណី។ ដែលការជួយនេះគឺជួយទាំងជីវិតព្រមទាំងពិការភាពគឺអ្នកជំងឺអាចធ្វើការងារកសុីបានធម្មតា។ ភាពល្បីល្បាញរបស់លោកមិនត្រឹមតែនៅក្នុងស្រុកទេសូម្បីតែបរទេសក៏មានការកោតសរសើរពីសមត្តភាពនិងទឹកចិត្តរបស់គាត់ដែរ។

Comments